គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

៨៣%នៃប្រជាជនខ្មែរជ្រើសរើសគ្លីនិកឯកជនដើម្បីព្យាបាលជំងឺ

កាលបរិច្ឆេទ: ១០ ឧសភា ២០២៤ / សុខភាព / Author : ATH Sokren

ប្រជាពលរដ្ឋខ្មែររហូតដល់៨៣%ជ្រើសរើសគ្លីនិកឯកជនដើម្បីព្យាបាលជំងឺ ដែលពេលខ្លះបណ្តាលឲ្យពួកគេជួបវិបត្តិហិរញ្ញវត្ថុ ហើយនិន្នាការនេះចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅឆ្នាំ២០០៩ ៧៦,៥% នៃប្រជាជនបានជ្រើសរើសគ្លីនិកឯកជន។

ដោយឡែក យោងតាមរបាយការណ៍របស់ធនាគារពិភពលោកនៅឆ្នាំ២០២១ តួលេខនេះបានកើនឡើងរហូតដល់៨៣,៤%។

ការិយាល័យសិក្សានៃធនាគារ Yuanta Securities នៅកម្ពុជាបានឲ្យដឹងថា គ្លីនិកឯកជនច្រើនតែប្រមូលផ្តុំនៅតាមទីក្រុងធំៗជាពិសេសនៅភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ និងបាត់ដំបង។

ប៉ុន្តែ ការទទួលសេវាព្យាបាលនៅតាមគ្លីនិកឯកជនទាំងនោះគឺមានតម្លៃខ្ពស់។ របាយការណ៍របស់ធនាគារ Yuanta Securities ដដែលនេះបានឲ្យដឹងទៀតថា ការចំណាយលើថ្លៃព្យាបាលបានកើនឡើង៥៧,៥%នៅឆ្នាំ២០១៩។ ការចំណាយនោះមានដូចជា ការជូនសគុណជាប្រាក់ និងការឱ្យកាដូជារបស់ផ្សេងៗទៅដល់បុគ្គលិកពេទ្យ និងដល់អ្នកផ្គត់ផ្គង់ផលិតផលឱសថ អ្នកផ្គត់ផ្គង់ឧបករណ៍សម្រាប់ព្យាបាល អ្នកផ្គត់ផ្គង់របស់របរផ្សេងៗ និងអ្នកផ្តល់សេវាកម្ម។ អត្រានៃការចំណាយនេះស្ថិតក្នុងលំដាប់លេខរៀងទីពីរនៅតំបន់អាស៊ានក្នុងចំណោមបណ្តាប្រទេសដែលចំណាយច្រើនជាងគេ ពោលគឺបន្ទាប់ពីប្រទេសភូមា។ នៅឆ្នាំ២០២១ ការចំណាយដោយផ្ទាល់គឺកើនឡើងដល់៦០% នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក។

ធនាគារដដែលនេះវាយតម្លៃថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋខ្មែរជ្រើសរើសគ្លីនិកឯកជនដើម្បីព្យាបាលជំងឺជំនួសមន្ទីរពេទ្យរដ្ឋគឺមកពីកត្តាគុណភាព និងទីតាំង។ ធនាគារពិភពលោកបានកត់សម្គាល់យ៉ាងដូច្នេះ៖ «ការប្រើប្រាស់សេវាកម្មព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានកម្រិតទាប បណ្តាលមកពីមន្ទីរពេទ្យរដ្ឋ មជ្ឈមណ្ឌលសុខភាពនៅឆ្ងាយពីផ្ទះ ផ្ទុយពីគ្លីនិកឯកជនដែលមាននៅគ្រប់ទីកន្លែង ដែលអាចឱ្យពួកគេទទួលបានសេវាកម្មឆាប់រហ័ស និងមូលហេតុមួយទៀតគឺការយល់ឃើញថា គុណភាពព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋមានកម្រិតទាបជាងនៅគ្លីនិកឯកជន»

ចំណែកឯអ្នកជំនាញមកពីក្រុមហ៊ុនធានារ៉ាប់រងយល់ឃើញថា ដើម្បីប្រយុទ្ធប្រឆាំងនឹងបាតុភូតនេះមានតែបង្កើនចំនួនអ្នកចុះឈ្មោះទទួលរបបសន្តិសុខសង្គម(ប..ស)។ បង្កើតឡើងនៅឆ្នាំ២០២២ ក្រៅពីផ្តល់ប្រាក់ចូលនិវត្តន៍ហើយ ប..ស ក៏មានការផ្តល់សេវាធានារ៉ាប់រងសុខភាពទៅដល់និយោជិតផងដែរ។ មានន័យថា ប.. ទទួលបន្ទុកលើរាល់ការចំណាយទៅលើសេវាព្យាបាលជំងឺរបស់និយោជិត និងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃក្នុងអំឡុងពេលឈប់សម្រាកដោយសារជំងឺ គ្រោះថ្នាក់ក្នុងពេលបំពេញការងារ និងពេលសម្រាលកូន។ លើសពីនេះទៅទៀត ប..ស ក៏ទទួលខុសត្រូវលើករណីស្លាប់បាត់បង់ជីវិត ទទួលខុសត្រូវលើអតិថិជន ជនរងគ្រោះក្នុងនោះមានមធ្យោបាយធ្វើដំណើរតាមរថយន្តឈ្នួលជាដើម៕